Ubunt គឺជាប្រព័ន្ធប្រតិបត្ដិការ Linux Free Open Source វាជា Linux Distribution ដែលកំពុងពេញនិយមជាងគេក្នុងចំណោម Distribution ទាំងអស់របស់ Linux សម្រាប់អ្នកប្រើប្រាស់ធម្មតាហើយ វាដំណើរ ការបានយ៉ាងល្អប្រសើរទាំងលើ Desktop, Notebook និង Netbook។ សម្រាប់ Ubuntu ជំនាន់ចុងក្រោយនេះគឺ Ubuntu Karmic Koala 9.10 ដែលវាមានលក្ខណៈពិសេសៗ ដូចខាងក្រោមៈ
មជ្ឈមណ្ឌលកម្មវិធី (Software Center)
ជាកន្លែងដែលអ្នកអាចចូលទៅកាន់ពិភពកម្មវិធីឥតគិតថ្លៃរាប់ពាន់កម្មវិធីដើម្បីដំឡើងចូលក្នុងកុំព្យូទ័ររបស់អ្នក។ វាត្រូវបានចែកចេញ ជាច្រើនផ្នែកដូចជាកម្មវិធីសម្រាប់ការអប់រំល្បែងកម្សាន្ដចម្រៀង និង វីដេអូ ក្រាហ្វិក ភាសាសរសេរកម្មវិធី និងកម្មវិធីសម្រាប់ ការិយាល័យ។ អ្នកគ្រាន់តែជ្រើសលើកម្មវិធីទាំងនោះ Ubuntu Software Center នឹងដំឡើងឱ្យអ្នកតែម្ដង មិនចាំបាច់ត្រូវការស៊ីឌីឡើយតែតម្រូវឱ្យអ្នកភ្ជាប់ជាមួយអ៊ីនធឺណិត ។

អ៊ីមែល និងកម្មវិធីជជែកកម្សាន្ដ (Email and Chat)
អ្នកអាចជជែកកម្សាន្ដជាមួយមិត្ដភ័ក្ដិតាមរយៈកម្មវិធី មែផាតហយ ឬ Pidgin ដែលអ្នកអាចប្រើវាជាមួយ Yahoo, Gmail, MSN, Jabber, AOL, QQ ជាដើម។ល។ កម្មវិធី Evolution ផ្ដល់ឱ្យអ្នកអាច ប្រើប្រាស់ អ៊ីមែលបានជាមួយមិត្ដភ័ក្ដិដែលប្រើ MS Outlook។
ការរុករកក្នុងអ៊ីនធឺណិត (Browse the Internet)
Firefox 3.5 បានដំឡើងស្រាប់មកជាមួយ Ubuntu ដែលវាជាកម្មវិធីរុករកអ៊ីនធឺណិតដ៏លឿនមួយ។ សម្រាប់ Open Source Web Browser ផ្សេងទៀតអ្នកអាចរកបាននៅក្នុង Ubuntu Software Center អ្នកអាចដំឡើងវាបន្ថែមតាមតម្រូវការ។

ការគ្រប់គ្រងនិងបង្ហាញរូបភាព (Photos)
អ្នកអាចធ្វើការ Upload រូបភាពពីកាមេរ៉ា ឬទូរស័ព្ទ ទៅកាន់ F-Spot ។ អ្នកអាចគ្រប់គ្រង កំណត់ Tag, ចែករំលែក និង រៀបចំ រូបភាពរបស់អ្នក។ អ្នកក៏អាច Upload ទៅកាន់វ៉ិបសាយ Social Networking ឬ Photo-Sharing ដូចជា Flickr, Facebook, Picasa ជាដើម។ល។

កម្មវិធីចម្រៀង និង វីដេអូ (Music and videos)
អ្នកអាចភ្ជាប់ PSP, iPod, MP3 Player ជាមួយកុំព្យូទ័ររបស់អ្នក ហើយអាចប្រើកម្មវិធី Rhythmbox ដើម្បីទាញយកផ្ទុក ឬចាក់ចម្រៀង។ អាចចែករំលែក Playlists ជាមួយមិត្ដភ័ក្ដិ ។ អ្នកអាចចូលទៅកាន់ វ៉ិបសាយ last.fm ដោយផ្ទាល់ពី Rhythmbox ដើម្បីស្ដាប់ ចម្រៀងដែលអ្នកចូលចិត្ដ។ អ្នកអាចមើលវីដេអូពី YouTube ឬ BBC ក៏បាន។

នៅត្រង់ចំនុចនេះយើងត្រូវវាយបញ្ចូល Domain ឱ្យត្រូវតាម ក្រិតក្រមនូវអ៊ីមែល និងឈ្មោះដូមែន (Email Domain name)។ នៅក្នុងការបង្ហាញនេះយើងប្រើ Windows Authentication ហើយ និងឈ្មោះ Domain គឺ cm.com.kh។
- ចុចលើ Next បន្ទាប់មកវានឹងសួរបញ្ជាក់នូវជម្រើសដែល យើងបានជ្រើសរើសជាបន្ដចុច Next។ គួរបញ្ជាក់ថានៅដំណាក់កាល នេះការដំឡើងវានឹងចាប់ផ្ដើមដំណើរការ Windows Components Wirzard។ បន្ទាប់មកវានឹងទាមទារឱ្យយើងបញ្ចូល CD Windows Server 2003 ទៅក្នុង CD-ROM ដើម្បីឱ្យវាទាញយកធាតុផ្សំផ្សេងៗ ពី CD។ ប្រសិនបើវាមិនមានការទាមទារទេនោះ ប្រហែលជាធាតុ ទាំងនោះ វាមានរួចជាស្រេចនៅក្នុង Drive។ ពីរឬបីនាទីក្រោយមក យើងនឹងបានផ្ទាំង Windows បង្ហាញដូចខាងក្រោមៈ

លេងហ្គេមកម្សាន្ដ (Play games)
មានកម្មវិធីហ្គេមជាង ៤០០ដែលឥតគិតថ្លៃ ហើយគួរឱ្យចង់លេង។ អ្នកអាចចូលទៅ Ubuntu Software Center ដើម្បីស្វែងរក និងដំឡើង។ អ្នកអាចលេងហ្គេមជាលក្ខណៈ Network ដូចជាហ្គេមបាញ់គ្នាជាដើម។

ផ្ទុក ចែករំលែក និងធ្វើឱ្យស្គាល់គ្នា (Store, sync and share)
ដោយរួមបញ្ចូលជាមួយនិងបច្ចេកវិទ្យា “Ubuntu One” វាបាន ផ្ដល់ឱ្យអ្នកនូវកន្លែងផ្ទុកទិន្នន័យលើ Online ចំនួន 2GB ដោយ ឥតគិតថ្លៃ។
ដែលនេះជាភាពងាយស្រួលមួយក្នុងការចែករំលែកឯកសារ ជាមួយកុំព្យូទ័ររបស់មិត្ដភ័ក្ដិអ្នក។ អ្នកអាចធ្វើការ Upgrade ទំហំផ្ទុក ទិន្នន័យ Online ដោយតម្លៃទាប។

ក្រៅពីលក្ខណៈពិសេសខាងលើ នៅមានលក្ខណៈល្អៗជាច្រើន ទៀតដូចជាវាអាចស្គាល់ស្ទើរគ្រប់ drivers របស់ Hardware ដូចជាម៉ាស៊ីនបោះពុម្ព ម៉ាស៊ីនស្គែន កាមេរ៉ា Network card, Sound card, VGA ដំណើរការបើកម៉ាស៊ីនលឿនមានសុវត្ថិភាពខ្ពស់ជៀសផុត ពីការវាយលុករបស់វីរុសជាដើម។
|